ប្រព័ន្ធសម្អាតចំហាយទឹកស្ងួត Thermostar
លើសពី ការសម្អាតដោយចំហាយទឹក
Thermostar គឺជាឧបករណ៍ប្រើប្រាស់ក្នុងគ្រួសារដែលងាយស្រួលប្រើបំផុតជាមួយនឹងដំណើរការនិងបច្ចេកវិជ្ជានៃឧបករណ៍ឧស្សាហកម្ម។ វាផ្តល់ឱ្យអ្នកនូវភាពងាយស្រួលក្នុងការសម្អាតជាមួយជម្រើសជាច្រើនតាមរយៈគ្រឿងបន្លាស់របស់វា។ ជាមួយប្រព័ន្ធសម្អាតដោយប្រើកម្តៅ Thermostar អាចនិយាយបានថាការសម្អាតពិតជាមានភាពងាយស្រួលនឹងគ្មានអ្វីពិបាកនោះទេ។
អ្នកនឹងសម្គាល់ឃើញយ៉ាងឆាប់រហ័សថា អ្នកអាចសម្អាតគ្រប់ទីកន្លែងនៅក្នុងផ្ទះរបស់អ្នកបានលឿនជាងមុន។ មិនថាវាជាស្នាមប្រឡាក់ដែលពិបាកសម្អាតនៅលើកំរាលព្រំ ស្នាមកំបោរ ឬស្នាមប្រឡាក់ដែលជាសារធាតុខ្លាញ់នៅលើសាឡុង។ ជាមួយ Thermostar Dry Steam Cleaner អ្នកអាចកំចាត់ស្នាមប្រឡាក់ទាំងនេះបានទាំងស្រុង។ អ្នកអាចប្រើវាបានគ្រប់ទីកន្លែងនៅក្នុងគេហដ្ឋានទាំងមូលរបស់អ្នក ដោយផ្តល់ឱ្យអ្នកនូវភាពស្អាតភ្លឺចែងចាំង។ វាមិនត្រឹមតែសម្អាតបានក្នុងគេហដ្ឋានរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់រថយន្ត កង់ ទីធ្លាផ្ទះ គ្រឿងសង្ហារឹម សួនច្បារនិងមុខងារផ្សេងៗជាច្រើនទៀតផងដែរ។