គ្រឿងបន្លាស់

Bayonet Lance

Art.Nr. 120755V1/120750V1

ការប្រើបា្រស់ ដងបាញ់ Bayonet Lance ក្នុងការសម្អាតយើងអាចធ្វើការសម្អាតបានយ៉ាងស្រួលនៅកន្លែងដែលពិបាកខ្លាំងក្នុងការសម្អាត (កន្លុក កន្លៀតដែលឧបករណ៏ផ្សេងមិនអាចសម្អាតបាន)។

Brass Brushes

Art.Nr. 120717/120719

ក្បាលជក់ធ្វើពីលង្ហិនតូចហើយវែង(មានអង្កត់ផ្ចិត ២៨មម នឹង ៦០មម) វាមានភាពសាកសមក្នុងការសម្អាតផ្ទះបាយ, បន្ទប់ទឹក ហើយវាធ្វើការរចនាឡើងយ៉ាងពិសេសដើម្បីសម្អាតស្នាមកំបោរផ្សេងផងដែរ។ សម្រាប់សេរ៉ាមិចយើងត្រូវតែសម្អាតជាមួយជក់នីឡុង (Nylon Brushes)។

Drain Dome Head

Art.Nr. 1207010V1

ឧបករណ៏ក្បាលជប់ (Drain Dome Head) គឺរចនាឡើងដើម្បីធ្វើការតភ្ជាប់ដោយផ្ទាល់ទៅនឹងដងបំពង់ចំហាយទឹក។ វាមានប្រសិទ្ធិភាពល្អបំផុតក្នុងការលាងសម្អាត​បំពង់បង្ហូរទឹកតាមរយះ​មុខងារទាំងពីររបស់វាគឺតាមរយះចំហាយទឹក (steam Function) ហើយនឹងប្រព័ន្ធទឹកក្តៅ (hot water function)។ ប៉ុន្តែអ្នកត្រូវមានការប្រុងប្រយ័ត្នផងដែលដើម្បីជៀសវាងក្នុងការរលាក។

Extensions

Art.Nr. 12030GV1

ផ្តល់អោយអ្នកកាន់តែមានភាពងាយស្រួលបន្ថែមទៀតនៅពេលសម្អាត។ ដងតភ្ជាប់ទាំងពីររបស់Thermostarគឺពិតជារចនាឡើងក្នុងការធ្វើអោយមានភាពងាយស្រួលសម្រាប់ជំនួយដល់ការសម្អាតនៅទីកន្លែងដែលយើងពិបាកនឹងសម្អាត។ វាអាចធ្វើការប្រើប្រាស់ដោយឡែកពីគ្នាបាន, ឧទាហរណ៏ការសម្អាតផ្នែកខាងមុខនៃគ្រឿងសង្ហារឹម ឬការសម្អាតកម្រាលឥដ្ឋ ឬ ពិដាន។ អ្នកគ្រាន់តែធ្វើការផ្លាស់ប្តូរមុខរបស់វា(ក្បាលតនៃដងសម្អាត)អោយត្រូវតាមមុខងារនឹងទីតាំងដែលអ្នកចង់ធ្វើការសម្អាតនោះជាការស្រេច។ ប្រសិនទីតាំងខ្ពស់អ្នកគួរតែប្រើជណ្តើរបន្ថែមដើម្បីចៀងវាងពីការរលាកនឹងអោយប្រាកដ៏ថាចំហាយទឹកគឺឆ្ងាយពីអ្នកជាងធម្មតា​។

Horsehair Brushes

Art.Nr. 120714/120722

ជក់សក់សេះទាំងពីរ​ (ទំហំ​២៨មម នឹង ៦០មម) វាមានភាពទន់បំផុតដូចនេះហើយវាមានភាពសមស្របសម្រាប់ការសម្អាតគ្រឿងសង្ហារឹម, គ្រឿងបន្លាស់, សូម្បីតែរន្ធ។ ពួកវាក៏អាចប្រើក្នុងការសម្អាតនៅកន្លែងដែលងាយស្រួលបែកបាក់ផងដែរ។

Joint Brushes

Art.Nr. 1207802/1207812/1207822

ក្បាលជក់នេះគឺបានបញ្ចូលនូវធាតុបីផ្សេងគ្នា។ វាធ្វើការរចនាឡើងយ៉ាងពិសេសសម្រាប់ការសម្អាតកំរាលឥដ្ឋនឹងផ្ទៃបៀកស៊ីលីកូន (ឬកំបោរសតាមថ្នេរកម្រាលឥដ្ឋ) នៅក្នុងផ្ទះបាយនឹងបន្ទប់ទឹក។ ប៉ុន្តែសូមធ្វើការប្រុងប្រយ័ត្ននៅពេលសម្អាតត្រង់តំបន់ដែលបានពុកផុយនឹងខូចរួចទៅហើយនោះ។ ក្បាលជក់នេះគឺរួមបញ្ចូលគ្នារវាង នីឡុង, លង្ហិន,​ នឹង ដែកអ៊ីណុក។

Mop Head (220mm)

Art.Nr. 7002049V1

 ក្បាលសម្អាតទំហំ ២២០មម នេះគឺល្អបំផុតសម្រាប់ការសម្អាតលើផ្ទៃដែលមានទំហំធំៗ ក្បាលសម្អាតនេះគឺត្រូវបានណែនាំអោយប្រើជាមួយបន្ទះជូតដែលមានទំហំ ២២០មម ។

Mop Head (390mm)

Art.Nr.: 7002039V2

ក្បាលសម្អាតទំហំ ៣៩០មម នេះគឺវាមានលក្ខណះល្អបំផុតក្នុងការសម្អាតតំបន់ដែលមានផ្ទៃធំៗ។ ក្បាលសម្អាតនេះគឺត្រូវបានណែនាំអោយប្រើជាមួយបន្ទះជូតដែលមានទំហំ ៣៩០មម

Mop Pads (220mm)

Art.Nr. 7000268/7000278

បន្ទះជូតនេះគឺវាផលិតឡើងពីកប្បាស ឬ កន្សែងពោះគោរ (Microfibre) ដែលត្រូវដាក់ប្រើនៅខាងចុងដងសម្អាតដើម្បីសម្អាតភាពកខ្វក់ទូទៅលើកំរាលឥដ្ឋ។ ហើយបន្ទះជូតនេះវាប្រវែង ២២០មម។

Mop Pads (390mm)

Art. Nr. 7000055/7000065

បន្ទះជូតនេះគឺវាផលិតឡើងពីកប្បាស ឬ កន្សែងពោះគោរ (Microfibre) ដែលត្រូវដាក់ប្រើនៅខាងចុងដងសម្អាតដើម្បីសម្អាតភាពកខ្វក់ទូទៅលើកំរាលឥដ្ឋហើយលើផ្ទៃទូទៅ។ ហើយបន្ទះជូតនេះវាប្រវែង ៣៩០មម។

Nylon Brushes

Art.Nr. 120716/120715/120718

ក្បាលជក់នីឡុងតូចពីរដែលមានពណ៌ក្រហមនឹងពណ៌ខ្មៅត្រូវបានប្រើប្រាស់ដើម្បីសម្អាតកន្លែងដែលត្រូវការអនាម័យស្អាត។ វាសាកសមបំផុតក្នុងការសម្អាតកន្លែងដែលមានស្នាមប្រឡាក់ដែលពិបាកក្នុងការសម្អាត។ អ្នកអាចប្រើប្រាស់វាសម្អាតបានគ្រប់ទីកន្លែងទោះពីជានៅពេលដែលបិរិមាណចំហាយទឹកមិនគ្រប់គ្រាន់តែសូមធ្វើការប្រុងប្រយ័ត្ននៅពេលដែលធ្វើការសម្អាតកន្លែងដែលមានផ្ទៃទន់នឹងកន្លែងផុយងាយនឹងបែកបាក់។​ អ្នកក៏អាចដាក់ប៉ុងដែកអ៊ីណុក(អាចម៏ដែក)នៅផ្នែកខាងចុងជក់នីឡុង(Nylon Brush)ដែលធំជាងគេដើម្បីសម្អាតស្នាមប្រឡាក់ដែលជាប់លើចង្រាន្តផងដែរ។ នៅពេលយើងដាក់ ប៉ុងដែកអ៊ីណុក(អាចម៏ដែក)បន្ថែមនោះវានឹងធ្វើអោយមានកំដៅកើនឡើងហើយកំណាំងកកិតនឹងធ្វើអោយការសម្អាតស្នាមប្រឡាក់បានលឿននឹងល្អបំផុត។

Rectangular Brush

Art.Nr.120400V1

ក្បាលសម្អាតរាងចតុកោណនេះវាគឺជាក្បាលសម្អាតដែលធ្វើអោយអ្នកខ្វះមិនបាន។ ក្បាលជក់នេះគឺមានច្រាសផ្លាស្ទិចដែលជួយអ្នកក្នុងការដុសខាត់ផ្ទៃដែលប្រឡាក់ខ្លាំង, ធូលីក្រាស់ៗ ជាដើម។ ទោះជាយ៉ាងណាក៏ដោយការប្រើប្រាស់នៅក្នុងគេហដ្ឋានអ្នកនឹងប្រើជក់នេះសម្រាប់តែតភ្ជាប់ជាមួយនឹងដងចំហាយនឹងកន្សែងពោះគោតែប៉ុណ្ណោះ។ វាមិនមានការចាំបាច់ក្នុងការចុចប៉ូតុងចំហាយទឹកអោយបើករហូតនោះទេនៅពេលដែលអ្នកប្រើក្បាលជក់សម្អាតនេះ, ព្រោះវាអាចធ្វើអោយមានសំណើមច្រើន, ជាពិសេសនៅលើផ្ទៃឈើ ឬ គ្រឿងសង្ហារឹមដែល ការសម្អាត មិនចាំបាច់ត្រូវការ​ចុចប៉ូតុងចំហាយទឹកអោយដំណើររហូតនោះទេតែយើងនៅតែបន្តរការសម្អាចបានជាមួយ ក្បាលជក់រាងចតុកោណនេះ។​ មុខរបស់ជក់អាចត្រូវបានជាប់នឹងផ្នែកខាងក្រោមនៃផ្ទៃកន្លែងដែលយើងសម្អាតដូចនេះប្រសិនបើមានការសង្ស័យសូមធ្វើការសាកល្បង តាមលក្ខណ័សមស្របណាមួយក្នុងការសម្អាតដោយប្រើចំហាយទឹកស្ងួតបាញ់សម្អាតផ្ទៃដែលជ្រៅៗនៃគ្រឿងសង្ហារឹមរបស់អ្នកបាន។

Small Triangular Brush

Art.Nr. 120713

ទោះជាចំហាយទឹកមិនគ្រប់គ្រាន់ជក់រាងត្រីកោណអាចប្រើបានគ្រប់ទីកន្លែងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងសូមធ្វើការណែនាំអោយមានការប្រុងប្រយ័ត្ននៅពេលធ្វើការសម្អាតផ្ទៃដែលទន់។ ជក់នីឡុង (Nylon Brushes) អាចធ្វើការសម្អាតជារង្វង់បានហើយសម្រាប់ជក់រាងត្រីកោណគឺសម្រាប់សម្អាតកន្លែងជ្រុងដែលពិបាកក្នុងការសម្អាត។ ក្នុងការប្រើប្រាស់ប្រព័ន្ធសម្អាតចំហាយទឹកThermostarពួកវាជាឧបករណ៏ដ៏មានប្រយោជន៏បំផុតក្នុងការប្រើប្រាស់ដើម្បីបង្កើនអោយមានប្រសិទ្ធភាពក្នុងការសម្អាត។

Sponge Steam Buffers

Art.Nr. SA10049/SA100391

សូមធ្វើការដាក់អេប៉ុងនៅក្នុងជក់ហើយយកក្រណាត់ពោះគោមករុំវាពីលើ។ អ្នកអាចធ្វើការដាក់អេប៉ុងនេះនៅផ្នែកដង្កាប់ខាងក្រោយនៃជក់ ដែលវាមានភាពងាយស្រួលក្នុងការសម្អាតគ្រឿងសង្ហារឹម, គ្រឿងសង្ហារឹមប្រភេទកម្មញី, កំរាលឥដ្ឋ​ ឬបង្អួចជាដើម ។ ចំហាយទឹកនឹងធ្វើការប្រមូលហើយនឹងបង្ហាប់ទៅក្នុងអេប៉ុងហើយធូលីដែលបានជូតសម្អាតនឹងជាប់នៅលើកន្សែងពោះគោ។ ការធ្វើបែបនេះវានឹងធ្វើអោយផ្ទៃកន្សែងពោះគោររបស់យើងមានសំណើមទន់ល្អហើយសម្អាតបានល្អស្អាតលើផ្ទៃដែលយើងធ្វើការសម្អាត។ វាមិនចាំបាច់ក្នុងការចុចបើកប៉ូតុងចំហាយរហូតនោះទេព្រោះវាអាចធ្វើអោយមានសំណើមច្រើនពេក។ ចំពោះការប្រើប្រាស់មុខងារមួយនេះគឺវាមានភាពល្អពិសេសក្នុងការសម្អាតផ្ទៃឈើ (ឈើពិត) ហើយនឹងគ្រឿងសង្ហារឹមប្រភេទកម្មញីដែលអាចសម្អាតដោយការមិនចាំបាច់ធ្វើការបើកប៉ូតុងចំហាយទឹកជាប់រហូត។ ប្រសិនជាមានការសង្ស័យសូមលោកអ្នកធ្វើការសាកល្បងសម្អាតជាមួយចំហាយទឹកស្ងួតនៅនឹងកន្លែងដែលជ្រៅនៃគ្រឿងសង្ហារឹមរបស់អ្នកជាមុនសិន។

Stainless Steel Brass Wool

Art.Nr. 99988/120712

លង្ហិន-ដែកអីណុករោមចៀមនេះគឺមានប្រាំហើយវាមានភាពល្អឥតខ្ចោះសម្រាប់ការសម្អាតស្នាមប្រឡាក់នៅលើចង្ក្រានឬឡដុតផ្សេងៗ។ ការប្រើប្រាស់លង្ហិន-ដែកអីណុករោមចៀមនេះក្នុងការសម្អាតវាបានធ្វើអោយកំដៅកើនឡើងដោយសារការកកិតវាជួយអោយការសម្អាតស្នាមប្រឡាក់កាន់តែមានប្រសិទ្ធភាព។

Stainless Steel Brushes

Art.Nr. 120709/120727

ជក់ដែកអ៊ីណុកនេះគឺមានទំហំពីរប្រភេទ ២៨មម នឹង ៦០មម​​ ដែលវាមានតួនាទីចម្បងក្នុងការសម្អាតតំបន់ដែលកខ្វក់ខ្លាំងពិបាកក្នុងការសម្អាត។ ជក់នេះមិនត្រូវយកធ្វើការសម្អាតលើសម្ភារះដែលល្អប្រណិតនោះទេ។​ ឧទាហរណ៏អ្នកអាចធ្វើការសម្អាតឡអាំង/ចង្ក្រាន របស់អ្នកបាន។

Stainless Steel Steam Scraper

Art.Nr. 120723X

ឧបករណ៍ឈូស(សម្អាតដោយចំហាយទឹក)នេះផលិតពីដែកអ៊ីណុកដែលប្រើប្រាស់បានយូរ។ វាប្រើបា្រស់ក្នុងការសម្អាតកន្លែងកខ្វក់ខ្លាំងនឹងពិបាកសម្អាតដែលនៅខាងក្រៅផ្ទះ។ ការប្រើប្រាស់នៅខាងក្នុងផ្ទះមិនត្រូវបានណែនាំនោះទេ។

Steam Evaporator Deluxe

Art.Nr. 1209956

ឧបករណ៍ចំហាយពិសេសនេះវាអាចធ្វើការតភ្ជាប់ដោយផ្ទាល់ជាមួយម៉ាស៊ីន Thermostar ។ របៀបប្រើប្រាស់វាដំបូងអ្នកត្រូ​វធ្វើការតភ្ជាប់ដោយផ្ទាស់ទៅនឹងម៉ាស៊ីនរបស់អ្នក​បន្ទាប់មកទៀតធ្វើការចុកបើកប៉ូតុងម៉ាស៊ីន។ ក្នុងនាមជាម៉ាស៊ីនបន្សុទ្ធខ្យល់នឹងបញ្ចេញសំណើមវាពិតជាធ្វើអោយបរិយាកាសខាងក្នុងផ្ទះរបស់យើងមានភាពស្រស់ស្រាយប្រសើរឡើង។ ជាមួយនឹងសីតុណ្ហាភាពចំហាយទឹកខ្ពស់នោះវាធានាបានជាមួយនឹងបរិយាកាសដែលគ្មានមេរោគនឹងបាក់តេរី។ ជាពិសេសការប្រើប្រាស់ក្នុងរដូវរងារ​ (ត្រជាក់)វាពិតជាមានសារៈសំខាន់សំរាប់ជួយអោយក្មេងៗក៏ដូចជាមនុស្សដែលមានជម្ងឺហឺតនឹងអាឡែកហ្ស៊ីអោយមានភាពធូរស្បើយក្នុងការដកដង្ហើមជាមួយនឹងខ្យល់ពីឡកំដៅនៅក្នុងគេហដ្ឋានរបស់អ្នក។ លើសពីនេះទៅទៀតអ្នកគ្រាន់តែបន្តក់ក្លិនក្រអូបតែពីរបីតំណក់ចូលទៅក្នុងធុងទឹកនោះអ្នកនឹងទទួលបានការប្រើប្រាស់មុខងារបំភាយក្លិនបានយ៉ាងល្អផងដែរ។

 

Steam Hose

Art.Nr. JD03A0F/JD03AU0

ទុយោបាញ់ចំហាយទឹកនេះគឺជាផ្នែកមួយដ៏ពិសេសតែមួយគត់របស់ម៉ាស៊ីនចំហាយទឹក Thermostar ដែលវាមានប្រយោជន៍សម្រាប់សម្អាតផ្នែកផ្សេងៗនៅក្នុងគេហដ្ឋាន ឬនៅកន្លែងដែលត្រូវការបរិយាកាសដ៏ល្អស្អាតផងដែរ។ វាក៏ជាដងសម្រាប់តភ្ចាប់នឹងបញ្ជារនៃក្បាលឧបករណ៏សម្អាតផ្សេងៗផងដែរ។ កុងតាក់គឺស្ថិតនៅផ្នែកខាងក្រោមនៃដង, វាមានភាពងាយស្រួលក្នុងការចុចដោយប្រើម្រាមដៃចុចជាការស្រេចអំឡុងពេលដំណើរការរបស់វា ហើយវាមានប៉ូតុងចាក់សោរនៅខាងមុខដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចចាប់ផ្តើមដោយការបើកកំរិតចំហាយទឹកទាបក្នុងការសម្អាតជាពិសេសនៅពេលដែលធ្វើការសម្អាតលើសម្ភារះដែលងាយនឹងខូចទ្រង់ទ្រាយ (ស្លក) ដូចជា ឈើ ឬ ស៊ីលីកូន។ កំរិតចំហាយខ្ពស់ត្រូវបានណែនាំសម្រាប់ការសម្អាត ស្នាមប្រឡាក់ ជាប់ខ្លាំងដែលពិបាកក្នុងការសម្អាត។ កុងតាក់ទីពីរគឺជាមុខងារដែលផ្តល់អោយអ្នកនូវទឹកក្តៅចេញពីរធុងទឹកផ្ទាល់តែម្តង។ លក្ខណះពិសេសតែមួយគត់របស់វាមិនមាននៅទីផ្សាឡើយហើយវាមានប្រយោជន៏ក្នុងការសម្អាតគ្រប់បំបន់ផ្សេងៗផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយសូមធ្វើការកត់សម្គាល់ផងដែរថាទឹកគឺវាក្តៅខ្លាំង ដូចនេះមិនត្រូវយកក្បាលរបស់វាទៅចង្អុរលើមនុស្ស ឬសត្វមានជីវិតនោះឡើយ។

Steam Iron

សូមរីករាយជាមួយអារម្មណ៏នៃបទពិសោធន៏ក្នុងការអ៊ុតសម្លៀកបំពាក់ដ៏ទំនើប, សូម្បីតែសម្លៀកបំពាក់ដែលងាយនឹងឆេះ(ពិបាកក្នុងការអ៊ុត)។ ជាមួយជំនួយការ ក្បាលដែកអ៊ុតចំហាយទឹក Thermostar នឹងដោះស្រាយរាល់បញ្ហារបោកគក់របស់អ្នកអោយដូចជាអ្នកជំនាញយ៉ាងពិតប្រាកដ៏។ អ្នកអាចប្រើប្រាស់ ក្បាលដែកអ៊ុតចំហាយទឹក Thermostar ក្នុងការធ្វើអោយសម្លៀកបំពាក់របស់អ្នកស្រស់ស្រាយផងដែរ។ បំបាត់ផ្នត់សម្លៀកបំពាក់ដោយសារការអង្គុយនឹងកម្ចាត់បាក់តេរីមិនល្អផងដែរ។ ជាមួយការងារដែរបានរៀបរាប់ខាងដើមនេះដោយការប្រើប្រាស់ ក្បាលដែកអ៊ុតចំហាយទឹក Thermostar​ អ្នកមិនត្រូវការឧបករណ៍អ្វីបន្ថែមនោះទេ។

Steam Iron Station

ធ្វើការដូចអ្នកជំនាញជាមួយមុខងារផ្ទៃកំដៅ​ នឹង មុខងារបឺតស្រូប។ សម្លៀកបំពាក់របស់អ្នកនឹងស្ងួតហើយត្រជាក់ភ្លាមៗបន្ទាប់ពីការអ៊ុត, ហើយវាពិតជាមានរក្សាបាននូវភាពរលោងឥតខ្ចោះនឹងស្រស់ស្រាយទោះបីជាអ្នកទុកវានៅទូខោអាវក៏ដោយ។ សូមប្រាកដ៏ថាកម្រាលអ៊ុតត្រូវបានក្រាលបានត្រឹមត្រូវ(រាបស្មើរ) ដើម្បីចៀសវាងផ្នត់ដែលមិនចង់បាន ឬស្នាមដែលបណ្តាលមកពីចំហាយទឹកនឹងប៊ូតុង។​

Steam Lance

Art.Nr. 120739V1/120749V1 and TH12733/TH12743

ក្បាលបាញ់ចំហាយទឹកនេះគឺជាឧបករណ៏មួយដ៏សំខាន់នៅពេលដែលអ្នកធ្វើការសម្អាតជាមួយThermostar ។ អ្នកអាចធ្វើការសម្អាត​ នឹងសម្លាប់មេរោគលើផ្ទៃផ្សេងៗបានយ៉ាងងាយស្រួលនឹងរហ័សបំផុតដោយប្រើប្រាស់ក្បាលបាញ់ចំហាយទឹកនេះ។ ការប្រើប្រាស់មានភាពងាយស្រួយបំផុតដោយគ្រាន់តែបាញ់លើទីតាំងដែលអ្នកចង់សម្អាតបន្ទាប់មកជូតសម្អាតដោយកន្សែងពោះគោជាការស្រេច។ ជាមួយក្បាយបាញ់ចំហាយទឹកនេះអ្នកអាចធ្វើការសម្អាតកន្លែងដែលពិបាកក្នុងការសម្អាតនឹងសម្អាតមិនបានដោយគ្មានបញ្ហា។ ចំហាយទឹកបានធ្វើការសម្អាតភាពកខ្វក់ដោយសម្ពាធខ្យល់ដែលខ្លាំងក្លាហើយផ្ទៃត្រូវបានសម្អាតនឹងចូលយ៉ាងជ្រៅទៅក្នុងរន្ធ។ នៅពេលសម្អាតត្រូវប្រាកដ៏ថាមិនត្រូវប្រើកម្រិតចំហាយទឹកខ្លាំងពីចម្ងាយនោះទេ ដោយអ្នកត្រូវដាក់ក្បាលរបស់វាទៅជិតកន្លែងដែលត្រូវសម្អាតពីព្រោះសម្ពាធខ្យល់នឹងសីតុណ្ហភាពគឺវាខ្ពស់នៅត្រង់ក្បាលរបស់វា។ ពណ៌ទាំងពីររបស់ក្បាលបាញ់ចំហាយទឹកនេះត្រូវបានគេប្រើប្រាស់ដើម្បីទទួលបានអនាម័យល្អក្នុងការប្រើប្រាស់ ជាឧទាហរណ៏អ្នកអាចប្រើប្រាស់ក្បាលពណ៌ក្រហមក្នុងការបាញ់សម្អាតបន្ទប់ទឹកហើយពណ៌ខ្មៅក្នុងការសម្អាតក្នុងផ្ទះបាយ។

Steam Scarper

Art.Nr. 120723

ឧបករណ៍កាត់ចំហាយ គឺជាគ្រឿងបន្លាស់ដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការប្រើប្រាស់របស់Thermostar. វាអាចតភ្ចាប់ដោយផ្ទាល់ជាមួយក្បាលបាញ់ចំហាយទឹកបានយ៉ាងល្អបំផុត, ឧទាហរណ៍សម្រាប់ការសម្អាតទឹកកកដែលកកខ្លាំងក្នុងទូរទឹកកក, វាធ្វើការសម្អាតនឹងកម្ចាត់ភាពកខ្វក់ចេញពីផ្ទៃ។ សូមយកចិត្តទុកដាក់ក្នុងការបញ្ចូលវាអោយត្រូវទិសដៅមុននឹងប្រើប្រាស់។

Steam Window Cleaner

Art.Nr. 120600V1

ឧបករណ៍ចំហាយសម្អាតបង្អួចនេះគឺសម្រាប់ធ្វើការសម្អាតផ្ទៃកញ្ចក់អោយកាន់តែមានភាពងាយស្រួលបំផុត។ អ្នកអាចធ្វើការបាញ់ចំហាយទឹកពីផ្នែកម្ខាងហើយផ្នែកម្ខាងទៀតគឺសម្រាប់ជូតទឹកចេញ។ ទោះបីជាយ៉ាងណាក៏ដោយក្នុងការសម្អាតជ្រុងនឹងគែមអោយបានស្អាតល្អយើងសូមធ្វើការណែនាំអោយអ្នកប្រើប្រាស់កន្សែងជូតបង្អួចដែលមានពណ៌ខៀវ។

 

 

Stitched Steam Buffers

Art.Nr. SA1004V1/SA1003V1

ប៉ុងនេះគឺជាប៉ុងដែលបានដេរដោយមានស្តង់ដារបំផុត។ វាមានមុខងារបង្ហាប់ចំហាយទឹកដោយបំពេញបាននូវការសម្អាតប្រកបដោយភាពទន់ល្មើយ។

Teflon Sole Plate

Art.Nr. PG5010

ជាមួយឆ្នាំងដែកអ៊ុតThermostarអ្នកតែងតែអាចទទួលបានការអ៊ុតមួយយ៉ាងល្អអស់ពីសមត្ថភាពរបស់អ្នកដោយប្រសិទ្ធភាពរបស់ចំហាយទឹក។ សំរាប់សម្ភារះ(ក្រណាត់)ដែលងាយនឹងទទួលរងការប្រែប្រួល (Sensitive Materials)  ឬ ពណ៌ខ្មៅយើងត្រូវប្រើប្រាស់ជើងទម្ររឆ្នាំងអ៊ុត (Teflon Sole) ក្នុងការអ៊ុត។ ជាមួយឆ្នាំងដែកអ៊ុតThermostar ការអ៊ុតអាវយឺតនឹងសម្លៀកបំពាក់ដែលងាយនឹងឃើញស្នាមពេលអ៊ុតវាមិនមែនជាបញ្ហាទៀតនោះទេដោយអ្នកគ្រាន់ទែតភ្ជាប់ឆ្នាំងដែកអ៊ុតរបស់យើងជាមួយជើងទម្រររបស់វានោះជាការស្រេច។

Thermostar Blue Window Cloths

Art.Nr. MFTB

ក្រណាត់ជូតបង្អួចពណ៌ខៀវនេះគឺវាធ្វើអោយការសម្អាតផ្ទៃកញ្ចក់កាន់តែមានភាពងាយស្រួល។ អ្នកត្រូវប្រើប្រាស់ម៉ាស៊ីនThermostarក្នុងការស្ទីមអោយសពផ្ទៃជាមុនសិនលើផ្ទៃម្ខាងបន្ទាប់មកទៀតធ្វើការជូតទឹកសំណើមចេញពីផ្នែកម្ខាងទៀត។​ ជាមួយនឹងការប្រើប្រាស់ក្រណាត់ពណ៌ខៀវនេះអ្នកអាចធ្វើការសម្អាតជ្រុងនឹងគែមដែលពិបាកសម្អាតបានយ៉ាងងាយ។

រទេះរុញThermostar

Art.Nr. CRA0013

ធ្វើការសាងសម្អាតដូចជាអ្នកជំនាញ‌‌‌‌! រទេះនេះរចនាឡើងគឺដើម្បីធ្វើអោយមានអារម្មណ៏រីករាយនឹងកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធសម្អាតចំហាយទឹកស្ងួតThermostar។ រទេះនេះគឺល្អសម្រាប់រក្សាទុករាល់ឧបករណ៏ផ្សេងៗរបស់Thermostarនៅកន្លែងតែមួយហើយវាមានភាពងាយស្រួលដល់ការប្រើប្រាស់ព្រោះអ្នកអាចយក/ស្វែងរកឧបករណ៏ទាំងអស់របស់វានៅកន្លែងតែមួយបាន។ រទេះនេះគឺវាធំទូលាយហើយងាយស្រួលក្នុងការដាក់រាល់ឧបករណ៏សម្អាតបានយ៉ាងស្រួល។

កន្សែងពោះគោជូតសម្អាតរបស់Thermostar

Art.Nr. MFTW

កន្សែងពោះគោជូតសម្អាតរបស់Thermostarនេះគឺវាមានលក្ខណះពិសេសក្នុងការស្រូប(បឺត) ជាមួយនឹងសមត្ថភាពខ្លាំងក្នុងការសម្អាតភាពកខ្វក់ចេញពីផ្ទៃដែលយើងធ្វើការសម្អាត ដោយមូលហេតុដូចនេះហើយបានធ្វើអោយវាគឺមានភាពល្អឥតខ្ចោះសម្រាប់ការសម្អាតទាំងអស់។ កន្សែងនេះមានភាពធន់មិនងាយនឹងរហែកហើយប្រើប្រាស់បានយូរ។ វាមានច្រើនពណ៌ទៅតាមតម្រូវការរបស់អ្នក ដូចជា ពណ៌ស, ខៀវ, ក្រហម, បៃតង, នឹងពណ៌លឿង។ កន្សែងនេះត្រូវបានណែនាំអោយប្រើប្រាស់ជាមួយការសម្អាតរបស់ម៉ាស៊ីនThermostar។

Mop (ឧបករណ៍) ជូតសម្អាតរបស់Thermostar

Art.Nr. 70050TH

Mop ជូតសម្អាតរបស់Thermostar គឺរចនាឡើងយ៉ាងល្អបំផុតដើម្បីការសម្អាតតំបន់ធំៗ។ ការបញ្ជាក់ពីលទ្ធផលសាកល្បងពីសាកលវិទ្យាល័យ វ៉េរ៉ូណា (Verona) (នាយកដ្ឋានអនាម័យ, បរិស្ថាននិងក្រសួងសុខាភិបាល) បានអោយដឹងថា Mop សម្អាតរបស់Thermostar នេះគឺធានាបាននូវការសម្អាតដោយមានប្រសិទ្ធភាពខ្ពស់នឹងសម្លាប់មេរោគលើកម្រាលឥដ្ឋ ក៏ដូចជាមានភាពងាយស្រួលក្នុងការសម្អាតរាល់ផ្ទៃបញ្ឈរផ្សេងៗ។ ការដាក់បញ្ចូលគ្នារវាងចំហាយទឹកក្តៅនឹងមុខងារសម្អាតសម្លាប់មេរោគគឺវាធ្វើអោយមានការការពារខ្ពស់ក្នុងការប្រឆាំងនៃការចម្លងនៃពពួកមីក្រូសរីរាង្គផ្សេង។

ជក់សម្អាតរាងត្រីកោណ

Art.Nr. 120500V1

ជក់សម្អាតរាងត្រីកោណនេះគឺជាឧបករណ៍មួយដែលមិនអាចខ្វះបាននៅពេលដែលយើងធ្វើការប្រើប្រាស់ម៉ាស៊ីនសម្អាតចំហាយទឹកThermostar។ ជក់នេះមានច្រាសប្លាស្ទិចដែលជួយអ្នកក្នុងការដុសខាត់ផ្ទៃដែលប្រឡាក់ដីដែលក្រាស់ខ្លាំង។ ទោះបីជាយ៉ាងណាសម្រាប់ការប្រើប្រាស់ក្នុងគេហដ្ឋានអ្នកប្រើប្រាស់ច្រាសនេះដោយការដាក់ភ្ចាប់ជាមួយប៉ុងសម្អាតនឹងកន្សែងពោះគោសម្អាតតែប៉ុណ្ណោះ។ ប្រសិនបើមានការសង្ស័យក្នុងការប្រើប្រាស់សូមធ្វើការសាកល្បងសម្អាតត្រង់កន្លែងដែលលាក់បាំងរបស់គ្រឿងសង្ហារឹមអ្នកជាមុនសិនពីព្រោះច្រាសអាចនឹងជាប់ជាមួយផ្នែកខាងក្រោមផ្ទៃដែលសម្អាតនោះ។

— — — — —

+ +  THERMOSTAR – Cleanness for a lifetime!  + +

— — — — —