Application – ការដាក់ពាក្យ
ទ្រុងសត្វ ក្រឡាចត្រង្គដែលផលិតពីដែកនិងរបស់ផ្សេងៗទៀត
សេចក្តីណែនាំ ៖ ការសម្អាតជាមួយ ក្បាលបាញ់ចំហាយទឹក (Steam Landce) ហើយជូតសម្អាតជាមួយនឹងកន្សែងពោះគោះជាការស្រេច។
កំរិតសីតុណ្ហភាព ៖ អប្បបរមា ដល់អតិបរមា ស្ទីម
ឧបករណ៏ ៖ ក្បាលបាញ់ចំហាយទឹក (Steam Landce)
បន្ទប់ទឹកនិងបង្គន់
សេចក្តីណែនាំ ៖ សម្រាប់ការសម្អាតតំបន់ធំៗត្រូវប្រើជក់សម្អាតរាងត្រីកោណឬការ៉េហើយជូតជាមួយកន្សែងពោះគោ, សម្រាប់តំបន់ជ្រុងៗ, រន្ធ ឬ កន្លែងដែលមិនងាយនឹងជូតសម្អាតបានត្រូវប្រើក្បាលបាញ់ចំហាយទឹកដោយប្រើជាមួយជក់សម្អាតឬមិនប្រើក៏បាន។ សម្រាប់គែមខាងក្នុងនៃបង្គន់ត្រូវប្រើមុខងារទឹកក្តៅ។
កំរិតសីតុណ្ហភាព ៖ អប្បបរមា ដល់អតិបរមា ស្ទីម
ឧបករណ៏ ៖ ក្បាលបាញ់ចំហាយទឹក (Steam Landce), ជក់សម្អាតរាងត្រីកោណ (Triangular Brush), ក្បាលជក់សម្អាតរាងចតុកោណ (Rectangular Brush)
កង់និងម៉ូតូ
សេចក្តីណែនាំ ៖ ធ្វើការសម្អាតជាមួយ ក្បាលបាញ់ចំហាយទឹក (Steam Landce) ហើយជូតសម្អាតជាមួយកន្សែងពោះគោ។
កំរិតសីតុណ្ហភាព ៖ ទឹកក្តៅ, អប្បបរមា ដល់អតិបរមា ស្ទីម
ឧបករណ៏ ៖ ក្បាលបាញ់ចំហាយទឹក (Steam Landce)
ស្នាមប្រឡាក់កំរាលព្រំនិងក្រណាត់
សេចក្តីណែនាំ ៖ សូមធ្វើការដាក់ក្បាលបាញ់ចំហាយទឹកបាញ់ដោយផ្ទាល់ទៅលើស្នាមប្រឡាក់ហើយរំកិលវាទៅក្រោយអោយលឿន បន្ទាប់មកទៀតធ្វើការជូតជាមួយនឹងកន្សែងពោះគោជាការស្រេច។ សូមប្រុងប្រយ័ត្ន មុននឹងធ្វើការសម្អាតជាដំបូងសូមប្រាកដ៏ថាវត្ថុធាតុដើមទាំងនោះអាចធ្វើការសម្អាតដោយចំហាយទឹកបាន។ រចនាសម័្ពន្ធនៃកំរាលព្រំ ជាពិសេសកំរាលដែលធ្វើពីស្បែកចៀមអាចនឹងខូចខាតក្នុងការសម្អាតប្រភេទនេះ។
កំរិតសីតុណ្ហភាព ៖ ចំហាយទឹកអប្បបរមា
ឧបករណ៏ ៖ ក្បាលបាញ់ចំហាយទឹក (Steam Landce)
សម្អាតគ្រឿងបន្ទប់ទឹកនិងកំចាត់ជាតិកាល់ស្យូម (ច្រែះ)
សេចក្តីណែនាំ ៖ អ្នកគួរតែប្រើប្រាស់ដងបាញ់ចំហាយទឹក (Steam Lance) ហើយនឹងជក់នីឡុងជាមួយនឹងរោមចៀមដែកអីណុក។ សម្រាប់ផ្ទៃធំដែលមានសារធាតុកាល់ស្យូមច្រើន (ច្រែះ) អ្នកគួរតែដាក់បន្ថែមនូវសារធាតុកាត់បន្ថិច (ឧទាហរណ៏ ទឹកខ្មេះ ឬអាស៊ីតក្រូចឆ្មា)ក្នុងការសម្អាត។
កំរិតសីតុណ្ហភាព ៖ ចំហាយអប្បបរមាដល់អតិបរមា
ឧបករណ៏ ៖ ក្បាលបាញ់ចំហាយទឹក (Steam Landce), ជក់នីឡុតូចជាមួយនឹងរោមចៀមដែកអីណុក
ការសម្អាតបំពង់បង្ហូរទឹក
សេចក្តីណែនាំ ៖ ជំហានដំបូងអ្នកត្រូវចាក់ទឹកចូលទៅក្នុងបំពង់បង្ហូរទឹកបន្តិចបន្ទាប់មកទៀតយកក្បាលជប់ (Drain Dome Head) ដាក់ជប់ខាងលើបំពង់បង្ហូររួចបង្ហូរទឹកក្តៅដោយប្រើចន្លោះពេលខ្លី។
កំរិតសីតុណ្ហភាព ៖ ទឹកក្តៅ
ឧបករណ៏ ៖ ក្បាលជប់ (Drain Dome Head)
ចំណុចប្រសព្វ/ ចង្អូរតគ្នា (ការ៉ូ)
សេចក្តីណែនាំ ៖ ប្រើប្រាស់ជក់មូលតូចដែលធ្វើពីលង្ហិន ឬ ជក់នីឡុង ក្នុងការសម្អាតដោយតភ្ចាប់ជាមួយដងបន្ថែមដើម្បីកាត់បន្ថយការចុករោយខ្នងរបស់អ្នកក្នុងអំឡុងពេលសម្អាត។ ធ្វើការដុសនឹងរំកិលយឺតៗទៅលើផ្ទៃប្រសព្វនោះ ការធ្វើបែបនេះគឺវាធ្វើអោយការសម្អាតរបស់ អ្នកប្រើប្រាស់ថាមពលតិតជាមួយកំដៅក្នុងការសម្អាតកាន់តែខ្លាំង ហើយជក់សម្អាតរបស់អ្នកប្រើប្រាស់បានយូរ។ ជាមួយគ្នាផងដែរអ្នកអាចធ្វើការប្រើប្រាស់ ក្បាលជក់មុខច្រើនក្នុងការសម្អាតផងដែរ។
កំរិតសីតុណ្ហភាព ៖ ចំហាយទឹកអប្បបរមា
ឧបករណ៍ ៖ ជក់នីឡុង, ជក់តូចមូលលង្ហិន នឹង ក្បាលជក់មុខច្រើន
ស្នាមប្រឡាក់(ខ្លាញ់)ក្នុងចង្រ្កានបាយ
សេចក្តីណែនាំ៖ ចំពោះការសម្អាតគឺអាស្រ័យលើផ្ទៃដែលធ្វើការសម្អាតថាវាងាយរងការប៉ះពាល់កំរិតណា(Sensitive) ដោយប្រើប្រាស់ក្បាលបាញ់ចំហាយទឹក (Steam lance), ជក់លង្ហិនមូលតូច ឬក៏ ជន់នីឡុងធំដែកអ៊ីណុករោមចៀម។
កំរិតសីតុណ្ហភាព ៖ ចំហាយអតិបរមា។
ឧបករណ៍ ៖ ក្បាលបាញ់ចំហាយទឹក (Steam Lance), ជក់មូលតូចលង្ហិន, ជក់នីឡុង, ជក់រោមចៀមដែកអ៊ីណុក។
សម្ភារះ ធ្វើពីស្បែក
សេចក្តីណែនាំ៖ ការសម្អាតសម្ភារះស្បែកគឺជាប្រធានបទមួយដែលមនុស្សជាច្រើនធ្វើការពិភាក្សា ពីព្រោះការសម្អាតរបស់វាអ្នកមិនត្រូវប្រើប្រាស់សារធាតុលាងសម្អាតដែលមានសារធាតុកាត់ក្នុងការសម្អាតនោះទេ, សម្ភារះស្បែកត្រូវការការសម្អាតយ៉ាងយកចិត្តទុកដាក់នឹងថ្នមបំផុត។ ជាមួយប្រព័ន្ធសម្អាតចំហាយទឹកស្ងួត Thermostar ការសម្អាតគឺមានលក្ខណះទន់ល្មើយ (ថ្នម) ដែលវាសាកសមបំផុតក្នុងការសម្អាតសម្ភារះស្បែក។ ការសម្អាតគឺមានភាពងាយស្រួលបំផុតដោយដាក់កន្សែងពោះគោរុំទៅលើជក់រាងត្រីកោណ ឬ ជក់រាងការ៉េ រួចធ្វើការស្ទីមសម្អាតដោយចុចកុងតាក់បាញ់ស្ទីមម្តងម្កាលរួចលែងដៃ (កុំចុចវាជាប់) ។ ចំពោះស្បែកដែលចាស់ ហើយផុយមិនគួរធ្វើការសម្អាតឡើយ, រាល់ការសម្អាតសម្ភារះស្បែកទាំងនោះហើយអ្នកគួរតែធ្វើការបាញ់ ឬលាប ស្ព្រាយ៏ ដែលជាសារធាតុការពារស្បែកជាការស្រេច។
កំរិតសីតុណ្ហភាព ៖ ចំហាយទឹកអប្បបរមា។
ឧបករណ៏ ៖ ជក់រាងត្រីកោណ ឬ ជក់រាងចតុកោណ
ពូកនឹងគ្រឿងសង្ហារឹមផ្នែកពូក (អេប៉ុង)
សេចក្តីណែនាំ៖ ការសម្អាតដោយដាក់កន្សែងពោះគោគៀបពីលើជក់រាងត្រីកោណ ឬ ជក់រាងការ៉េ ដោយធ្វើការតេស្តសាកល្បងសម្អាតកនែ្លងដែលមើលមិនឃើញជាមុនសិនដើម្បី ពិនិត្យសិនថាតើពណ៌នៃផ្ទៃដែលត្រូវធ្វើការសម្អាតនោះវាធន់ក្នុងការសម្អាតស្ទីមបានកំរិតណា។ ចំពោះក្រណាត់ដែលងាយរងការប៉ះពាល់ (Sensitive) ចូលធ្វើការបាញ់ចំហាយ ទឹកជាមួយក្បាលចំហាយទឹកចម្ងាយ ១០សង់ទីម៉ែត្របន្ទាប់មកទៀតធ្វើការជូតផ្ទៃនោះជាមួយ កន្សែងពោះគោជាការស្រេច។
កំរិតសីតុណ្ហភាព ៖ ចំហាយទឹកអតិបរមា
ឧបករណ៏ ៖ ជក់រាងត្រីកោណ ឬ ជក់រាងចតុកោណ
PVC និងកម្រាលឥដ្ឋ
សេចក្តីណែនាំ៖ ជាធម្មតានៅលើដីយើងធ្វើការរៀបកម្រាលឥដ្ឋការ៉ូ ដើម្បីអោយមានភាពងាយស្រួលក្នុងការសម្អាតនឹងចំណាយកំលាំងតិចជាងកម្រាលឥដ្ឋឈើដែលបិទ ឬកម្រាលឥដ្ឋជ័រ ឬកម្រាលក្រាលព្រំ។ ប៉ុន្តែកម្រាលឥដ្ឋការ៉ូ មិនមានភាពងាយស្រួលក្នុងការសម្អាតរហូតឡើយ។
ការសម្អាតការ៉ូ (កម្រាលឥដ្ឋ) គឺមានភាពងាយស្រួលជាមួយម៉ាស៊ីនសម្អាតចំហាយទឹកដោយការប្រើជក់រាងត្រីកោណ ឬ ជក់រាងការ៉េ ដោយគៀបកន្សែងពោះគោ រុំពីលើជាការស្រេច។ ការជូតសម្អាតបែបនេះនឹងធ្វើអោយការ៉ូរបស់អ្នកភ្លឺស្អាតម្តងទៀតយ៉ាងឆាប់រហ័សនឹងងាយ ស្រួសបំផុត។ បច្ចេកវិទ្យាវៃឆ្លាតរបស់ម៉ាស៊ីនសម្អាតចំហាយទឹករបស់យើងគឺមានសមត្ថភាព ក្នុងការសម្លាប់មេរោគនឹងបាក់តេរី, កម្ចាត់ខ្លាញ់នឹង កំបោរ ដោយងាយជាមួយចំហាយទឹក ដែលស្ងួតបំផុតគ្មានការប្រើប្រាស់សារធាតុគីមី។ ហើយអ្នកអាចធ្វើការសម្អាតចង្អូរថ្នេនៃការ៉ូ របស់អ្នកដោយគ្មានបញ្ហាអ្វីទាំងអស់ហើយវានឹងភ្លឺឡើងវិញម្តងទៀតដូចរបស់ថ្មី។ ដូចនេះការ សម្អាតដោយការប្រើប្រាស់អេប៉ុង ឬច្រាសដុសធ្មេញក្នុងការសម្អាតត្រូវបានបញ្ចប់។
កំរិតសីតុណ្ហភាព ៖ ចំហាយទឹកអប្បបរមា
ឧបករណ៏ ៖ ជក់រាងត្រីកោណ ឬ ជក់ចតុកោណ
ការ៉ូឈើ នឹង ការ៉ូជ័រ បិទ
សេចក្តីណែនាំ៖ ការ៉ូឈើនិងការ៉ូជ័របិទ គឺមានប្រជាប្រិយភាពបំផុត ព្រោះដោយសារតែវាមានភាពងាយស្រួលក្នុងការសម្អាត។ម្តងហើយម្តងទៀត គេតែងតែហាមមិនអោយសម្អាតដោយប្រើទឹក(ចំហាយទឹក) លើការ៉ូឈើ និងការ៉ូជ័របិទ នោះទេព្រោះវាងាយធ្វើអោយខូច (ហើប) ដូចច្នេះហើយ ការសម្អាតពិបាកបន្តិចព្រោះពេលខ្លះដើម្បីសម្អាតស្នាមប្រឡាក់គឺតម្រូវអោយយើង ប្រើប្រាស់ទឹក ជាមួយនឹងសារធាតុគីមីផ្សេងៗ(សាប៊ូ) ក្នុងការសម្អាតខានមិនបាន
ប្រសិនបើយើងធ្វើការសម្អាតដោយត្រឹមត្រូវជាមួយចំហាយទឹក ការ៉ូឈើនឹងការ៉ូជ័របិទនោះនឹងមិនរងការខូចខាតឡើយ។ ជាមួយនឹងបច្ចេកវិទ្យាដ៏វៃឆ្លាតនឹងឧបករណ៏សម្អាតផ្សេងៗដែលមានភ្ចាប់ជាមួយនឹងប្រព័ន្ធសម្អាតចំហាយទឹក Thermostar បានធ្វើអោយម៉ាស៊ីនសម្អាតចំហាយទឹករបស់យើងមានភាពស័ក្តិសមបំផុតក្នុងការសម្អាតការ៉ូ ឈើនឹងការ៉ូជ័របិទទាំងនោះ។ ការសម្អាតការ៉ូឈើនឹងការ៉ូជរ័បិទគឺមានភាពងាយស្រួស រហ័ស នឹងមិនប្រើប្រាស់កំលាំងខ្លាំងក្នុងការសម្អាតដោយការរុំគៀបកន្សែងពោះគោ ជាមួយជក់ សម្អាតរាងការ៉េហើយជូតសម្អាតនោះជាការស្រេច។ ការសម្អាតអាចនឹងធ្វើអោយមានសំណើមបន្តិចបន្តួចដូចនេះ ក្នុងការសម្អាតអ្នកត្រូវចុចកុងតាក់ចំហាយទឹក ហើយដកដៃចេញ រួចធ្វើការសម្អាត។ ជាលទ្ធផលអ្នកនឹងទទួលបានភាពស្អាតភ្លឺចែងចាំងហើយសូម្បីតែផ្ទៃដែលសម្អាតហើយនោះ គឺមានភាពទន់ដោយសារ មីក្រូស្ទីម នឹងការជូតសម្អាត។
កំរិតសីតុណ្ហភាព ៖ ចំហាយទឹកអប្បបរិមា
ឧបករណ៏ ៖ ជក់រាងចតុកោណនឹង ដងត
ការប៉ូលាផ្ទៃឈើ
សេចក្តីណែនាំ៖ ការសម្អាតឈើប្រណីតដោយប្រុងប្រយ័ត្ននឹងមិនរងការប៉ះពាល់ឡើយ។ ជាប្រការល្អអ្នកអាចធ្វើការប្រើប្រាស់កន្សែងពោះគោរក្នុងការជូតសម្អាតបន្ទាប់ពីការប្រើប្រាស់ ម៉ាស៊ីន Thermostar ព្រោះកន្សែងពោះគោ របស់ Thermostar នេះអាចធ្វើការសម្អាតបាន យ៉ាងស្អាតល្អហើយនឹងកម្ចាត់ស្រទាប់ស្អិតនៅលើផ្ទៃឈើបានយ៉ាងល្អ។
កម្រិតសីតុណ្ហភាព ៖ ចំហាយទឹកអប្បបរមា
ឧបករណ៏ ៖ ក្បាលបាញ់ចំហាយទឹក Steam Lance
ម៉ាស៊ីនកម្តៅក្នុងបន្ទប់ដោយប្រព័ន្ធកាំរស្មី
សេចក្តីណែនាំ៖ ធ្វើការលាងសម្អាតម៉ាស៊ីនកម្តៅក្នុងបន្ទប់របស់អ្នកពីខាងលើដោយប្រើប្រាស់ ក្បាលបាញ់ចំហាយទឹក steam Lance ។ រាល់ធូលីទាំងអស់នឹងត្រូវបានប្រមូលផ្តុំហើយអ្នក អាចធ្វើការជូតសម្អាតចេញពីផ្ទៃបាតរបស់វា។
កម្រិតសីតុណ្ហភាព ៖ ចំហាយអតិបរមា
ឧបករណ៏ ៖ ក្បាលបាញ់ចំហាយទឹក Steam Lance
រីដូរ (វាំងននស្លាបព្រិល)
សេចក្តីណែនាំ ៖ រីដូរ (វាំងននស្លាបព្រិល)គឺវាងាយរងការខូចខាត (Sensitive) ដូចនេះហើយការសម្អាតជាមួយការស្ទីមនឹងសំពាធល្មម (តិចតួច) រួចធ្វើការជូតជាមួយកន្សែងពោះគោ។
កម្រិតសីតុណ្ហភាពៈឮ ៖ ចំហាយទឹកអប្បបរមា
ឧបករណ៏ ៖ ក្បាលបាញ់ចំហាយទឹក Steam Lance
ការ៉ូបិទជញ្ជាំងនិងបន្ទប់ងូតទឹកផ្កាឈូក
ក្នុងករណីមានជាតិកាល់ស្យូមច្រើន(ច្រេះ)នៅលើទ្វារកញ្ចក់និងការ៉ូជញ្ជាំងយើងសូមណែនាំឱ្យប្រើ ទឹកខ្មេះឬអាស៊ីតក្រូចឆ្មា បាញ់លើកន្លែងនោះរួចទុកវាចោលប្រហែល ២០ នាទី។ បន្ទាប់មកទៀតធ្វើការលាងសម្អាតផ្ទៃទាំងនោះជាមួយការបាញ់ចំហាយនឹងកន្សែងពោះគោឬប្រើប្រាស់ជក់រាងត្រីកោណហើយគៀបនឹងកន្សែងពោះគោ។ ហើយអ្នកអាចធ្វើការសម្អាតផ្ទៃ ចង្អូរ ឬតំបន់ប្រសព្វផ្សេងជាមួយជក់នីឡុងមូល ឬជក់លង្ហិន។ ចំពោះស្នាមប្រឡាក់ដែលជាប់ ខ្លាំងអ្នកក៏អាចប្រើជក់នីឡុងមូលដែលធ្វើពីរោមចៀមដែកអ៊ីណុកក្នុងការសម្អាតភ្លាមៗនៅលើកញ្ចក់ផងដែរ។
កំរិតសីតុណ្ហភាព ៖ ចំហាយអប្បបរមាដល់អតិបរមា
ឧបករណ៏ ៖ ក្បាលបាញ់ចំហាយទឹក (Steam Lance), ជក់រាងត្រីកោណ នឹង ក្បាលជក់មុខច្រើន
ខ្សែនាឡិកានិងគ្រឿងអលង្ការ
សេចក្តីណែនាំ៖ ធ្វើការដាក់គ្រឿងអលង្ការ ឬខ្សែនាឡិកាលើកន្សែងហើយធ្វើការសម្អាត នឹងប៉ូលាវាដោយការប្រើប្រាស់ក្បាលបាញ់ចំហាយអោយនៅជិតបំផុត។ សូមប្រុងប្រយ័ត្ន៖ សូមធ្វើការ ស្ទីមខ្សែរនាឡិការតែប៉ុណ្ណោះមិនត្រូវបាញ់ផ្ទាល់ទៅលើផ្ទៃគំរប / មុខ របស់នាឡិការឡើយ។
កម្រិតសីតុណ្ហភាព ៖ ចំហាយទឹកអប្បបរមា
ឧបករណ៏ ៖ ក្បាលបាញ់ចំហាយទឹក (Steam Lance)
គ្រឿងសង្ហារឹមឈើ
សេចក្តីណែនាំ៖ ធើ្វការបាញ់ចំហាយទឹកអោយឆ្ងាយបន្តិចដោយប្រើប្រាស់ក្បាលបាញ់ចំហាយទឹក (Steam Lance) ហើយជូតដោយកន្សែងពោះគោភ្លាមៗ។ ការសម្អាតត្រូវការពេលវេលាបន្តិចប៉ុន្តែទទួលបាន អារម្មណ៏ដ៏ស្រស់ថ្លា។
កំរិតសីតុណ្ណភាព ៖ ចំហាយទឹកអប្បបរមាជាមួយ ចំហាយទឹកស្អាត
ឧបករណ៏ ៖ ក្បាលបាញ់ចំហាយទឹក (Steam Lance)