ចំហាយទឹកស្ងួត៖ អនាម័យល្អស្អាតនិងការការពារជាអតិបរិមាសម្រាប់វាយនភ័ណ្ឌរបស់អ្នក
យើងសូមធ្វើការណែនាំប្រព័ន្ធសម្អាតចំហាយទឹកស្ងួត Thermostar Dry Steam! សូមអរគុណ ចំពោះបច្ចេកវិជ្ជាដ៏ល្អឯករបស់ Thermostar ដែលចំហាយទឹកនឹងធ្វើការពុះរហូតដល់ ១៧៤ អង្សារសេ មុនពេលអ្នកចាប់ផ្តើមសម្អាត។ គុណសម្បត្តិដ៏ល្អបំផុតមួយក្នុង ចំណោម គុណសម្បត្តិជាច្រើនបើប្រៀបធៀបជាមួយម៉ាស៊ីនសម្អាតចំហាយធម្មតាគឺ សីតុណ្ហភាពខ្ពស់ជាមួយចំហាយទឹកគឺស្ងួតខ្លាំងដែលវាស័ក្តិសមបំផុតក្នុងការសម្អាតគ្រឿង វាយនភ័ណ្ឌដូចជា គ្រែ កំរាលព្រំ និងគ្រឿងសង្ហារឹមផ្ទៃទន់ (ពូក, ក្រណាត់) ។ ការសម្អាតនឹងមិនធ្វើអោយគ្រឿង វាយនភណ្ឌសើម, ឆេះ ហើយនឹងមិនបន្សល់ទុកអោយមានស្នាមប្រឡាក់នោះទេ ហើយការសម្អាតបានជ្រៅ។ ប្រព័ន្ធសម្អាត Thermostar ក៏ជួយកាត់បន្ថយចំនួនមេរោគ Dustmites ដែលជាអង្គហេតុក្នុងការបង្ករអោយមានជំងឺអាឡែកហ្ស៊ីផងដែរ។
ឧបរណ៏ធាតុកំដៅរបស់ម៉ាស៊ីនThermostarគឺមានរហូតដល់ ២៨វ៉ាត់ក្នុងមួយសង់ទីម៉ែត្រការ៉េ (28W/Cm2) ដែលធាតុកំដៅស្តង់ដារជាធម្មតាមានត្រឹមតែ ៧វ៉ាត់ក្នុងមួយសង់ទីម៉ែត្រការ៉េ (7W/cm2) តែប៉ុណ្ណោះដែលវាបង្ហាញពីផលិតភាពប្រសើរជាងមុន។ ឧបរណ៏ធាតុកំដៅនេះមិនត្រូវបានដាក់នៅក្នុងទឹកតែម្តងនោះទេដោយវាត្រូវបានស្រោបដោយស្ពាន់ពិសេសដូចនេះ ហើយវាមានដំណើរការកំដៅដ៏អស្ចារ្យ។ លក្ខណះពិសេសមួយទៀតនៃឧបករណ៏ធាតុកំដៅ របស់Thermostar គឺសីតុណ្ហភាពមានការកើនឡើងជាលំដាប់ដូចនេះហើយសារធាតុកំបោរ ដែលនៅខាងក្នុងនោះត្រូវបានកម្ចាត់បានយ៉ាងងាយ។ ដូច្នេះហើយយើងពិតជាមាន មោទនះភាពក្នុងការនិយាយថាឧបរណ៏ធាតុកំដៅរបស់យើងគឺ ការកម្ចាត់ធាតុកខ្វក់ផ្សេងៗដោយខ្លួនវា (self decalcifying) លើសពីនេះទៅទៀតអាយុកាលនៃការប្រើប្រាស់គឺមានរយះ ពេលយូរ។ ហើយប្រសិនបើក្នុងករណីដ៏កម្ររកើតឡើងដែលតម្រូវអោយមានការផ្លាស់ប្តូរឧបរណ៏ធាតុកំដៅនោះ យើងសូមធ្វើការធានាថាការផ្លាស់ប្តូរគឺមានភាពងាយស្រួលបំផុតគឺ មិនតម្រូវអោយធ្វើការផ្លាស់ប្តូរធុងកំដៅទាំងមូលនោះទេ។