ធម្មជាតិ

ខ្យល់អាកាសបរិសុទ្ធគឺមានសារះសំខាន់ណាស់ដែលធ្វើឱ្យស្រស់ស្រាយនិងមានសំណើម សម្រាប់សុខុមាលភាពរបស់យើងគឺពិតជាមាសារះសំខាន់ខ្លាំងណាស់ ។ សព្វថ្ងៃនេះមនុស្ស​កាន់តែមានកំណើនកើនឡើងហើយមនុស្សកាន់តែច្រើនត្រូវបានរងផលប៉ះពាល់ដោយ​ជំងឺអាឡែកហ្ស៊ីនិងជំងឺផ្លូវដង្ហើមផ្សេងៗ, ទាំងនេះជាហេតុដែល​ធ្វើអោយការយល់ដឹង​អំពី​អនាម័យ​តាមបែបធម្មជាតិកំពុងកើនឡើង។

ម៉ាស៊ីនThermostarបានធ្វើការប្រើបា្រស់ក្នុងការសម្អាតគេហដ្ឋានរបស់អ្នកទាំងស្រុងជាច្រើនឆ្នាំមកហើយដោយមិនបន្សស់ទុកនូវសារធាតុគីមីដែលបង្កគ្រោះថ្នាក់នៅក្នុងខ្យល់ឬលើផ្ទៃ ដែលជូតសម្អាតឡើយ។ តើអ្នកដឹងទេថាជាមួយនឹងឧបករណ៏បំភាយចំហាយ vaporiser អ្នក​អាចធ្វើការសម្អាតនឹងធ្វើអោយខ្យល់មានភាពស្រស់ស្រាយនៅតាមជញ្ជាំងទាំងបួនរបស់ អ្នក​ដែរឬទេ? សីតុណ្ហភាពខ្ពស់ដែលក្នុងចំហាយទឹកនឹងធ្វើការកម្ចាត់មេរោគទាំងអស់ហើយវា ធ្វើ​អោយបរិយាកាសក្នុងបន្ទប់របស់អ្នកមានសំនើមប្រកបដោយផាសុខភាពយ៉ាងល្អឥតខ្ចោះ។

ជាមួយនឹងផលិតផលថ្មីនៃទឹកក្លិនធម្មជាតិអ្នកអាចនឹងរីករាយក្នុងការប្រើប្រាស់៖

នាំធម្មជាតិចូលក្នុងផ្ទះរបស់អ្នក

ចំពោះប្រេងក្រអូបដែលសុទ្ធល្អ១០០%គឺត្រូវបានផលិតឡើងក្នុងប្រទេសអូទ្រីសហើយត្រូវ បានលាយបញ្ចូលយ៉ាងល្អឥតខ្ចោះជាមួយក្លិនក្រអូប។ លើសពីនេះទៅទៀត គឺការយកចិត្ត​ទុកដាក់​​នឹងបទពិសោធន៏ជាង៤០ឆ្នាំក្នុងការផលិតស្រាវជ្រាវលើឥទ្ធិពលនៃការប្រើប្រេងក្រអូប​លើរាងកាយរបស់យើងផងដែរ។ ប្រេងក្រអូប Naturesse ទាំងអស់គឺមានភាពល្អឯក នឹងត្រូវ បានលាយ បញ្ចូលគ្នាសម្រាប់ការប្រើប្រាស់ជាមួយប្រព័ន្ធសម្អាតចំហាយទឹក Thermostar ។ ចំពោះការយកចិត្តទុកដាក់យ៉ាងពិសេសទៀតនោះគឺ ការធ្វើអន្តរកម្ម(ការដាក់បញ្ចូលគ្នា) ដ៏ល្អរវាងទឹកក្លិនក្រអូបដ៏ល្អឯកនឹងឥទ្ធិពលរបស់វា។ ទឹកក្លិនធម្មជាតិ Naturesse នឹង​ផ្តល់អោយអ្នករីករាយជាមួយនឹងផលិតផលដែលផលិតក្នុងការកំណត់ (Limited editions) ។

Shinrin Yoku – ការងូតទឹកតាមបែបធម្មជាតិ

ដោយបានការបំផុសគំនិតពីវិធីសាស្រ្តព្យាបាលបែបជប៉ុន យើងបានធ្វើការបង្កើតយីហោទឹកក្លិនក្រអូបម៉ាក​FOREST ។ Shinrin Yoku ត្រូវបានបង្កើតឡើយដោយអ្នកវិទ្យាសាស្រ្តនឹងវេជ្ជបណ្តិតក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺតានតឹងផ្សេងៗដែលមានក្នុងយុគសម័យទំនើបបច្ចុប្បន្នដូចជា ជំងឺធ្លាក់ទឹកចិត្ត ជំងឺលើសឈាម នឹង ភាពនឿយហត់។ ទាំងនេះគឺមានន័យថាការផ្លាស់ប្តូរពីភាពតានតឹងផ្សេងៗហើយសម្រាក។ តើកន្លែងណាដែល មានភាពល្អប្រសើរក្នុងការសម្រាកជាជាងព្រៃឈើធម្មជាតិ?

ប៉ុន្តែវាមិនគ្រាន់តែជាខ្យល់អាកាសបរិសុទ្ធនិងភាពស្ងប់ស្ងាត់នៃព្រៃដែលជួយដល់សុខភាព​របស់យើងទេ។ ប្រេងដ៏មានសារះសំខាន់នៃដើមឈើនិងរុក្ខជាតិដែលមានផ្ទុកនូវសារធាតុ terpenes និងterpenoids គឺជួយដល់សុខភាពរបស់យើងដោយវាចូលក្នុងចរន្តឈាមតាមរយៈ​សរសៃប្រសាទ​ នឹងប្រព័ន្ធ limbic ហើយត្រូវបានរកឃើញថាវាគឺកាត់បន្ថយអរម៉ូនស្ត្រេសដែល​មានក្នុងខ្លួនមនុស្សនិងជំរុញថាមពលប្រព័ន្ធភាពស៊ាំក្នុងការព្យាបាលដល់រាងកាយក៏ដូចជាបន្ថយសម្ពាធឈាមផងដែរ។

ការងូតទឹកក្នុងព្រៃមួយថ្ងៃបានធ្វើអោយប្រព័ន្ធភាពស៊ាំរបស់យើងត្រូវបានពង្រឹង ៤០% ហើយ​ប្រសិទ្ធភាពនេះមានរយៈពេល ១ សប្តាហ៍។ ប្រសិនបើអ្នកចូលទៅក្នុងព្រៃ ២ ថ្ងៃ​ក្នុង         ​មួយ​សប្តាហ៍​ជាទៀងទាត់ក្នុងរយៈពេលយូរនោះរាងកាយនឹងបង្កើតកោសិកាស៊ាំ (killer Cells) ១០០%ពេញលេញ បន្ថែមហើយអាយុកាលក្នុងការរស់នៅគឺសង្ឃឹមថានឹងរស់បានយូរ​ផងដែរ។

ជាមួយ ឧបករណ៏បំភាយចំហាយ vaporiser របស់Thermostar និង ក្លិនធម្មជាតិ Naturesse អ្នកអាចទទួលបានប្រសិទ្ធភាពនេះនៅក្នុងបន្ទប់របស់អ្នក។ជាមួយនឹងការប្រើប្រាស់ជាប្រចាំ​អ្នកនឹងសម្គាល់ឃើញថាខ្យល់អាកាសមានភាពបរិសុទ្ធនិងស្រស់ថ្លាហើយបរិមាណធូលីដែលមើលមិនឃើញនៅក្នុងផ្ទះក៏ត្រូវបានកាត់បន្ថយផងដែរ។ អ្នកអាចដកដង្ហើមបានដោយសេរី និងប្រេងក្រអូបនឹងធ្វើឱ្យអ្នកមានសុខភាពល្អផងដែរ។

សសរស្តម្ភទី ៤ នៃអនាម័យប្រកបដោយនិរន្តរភាព

បន្ថែមពីលើការសំអាត,ការសម្លាប់មេរោគ,ជាមួយនឹងប្រព័ន្ធសម្អាតThermostarការប្រើប្រាស់ដោយគ្មានសារធាតុគីមីដែលបង្កគ្រោះថ្នាក់ ហើយឥឡូវនេះគឺមានប្រេងក្រូអូប Naturesse។ ការព្យាបាលដោយក្លិនក្រអូបបែបធម្មជាតិបានបំពេញនូវប្រសិទ្ធភាពបន្សុទ្ធខ្យល់ដែលមិនអាចប្រៀបផ្ទឹមបាននៃបច្ចេកវិទ្យាប្រព័ន្ធសម្អាតចំហាយទឹកស្ងួតThermostar: អនាម័យប្រកបដោយនិរន្តរភាពសម្រាប់អារម្មណ៏នឹងវិញ្ញាណជាមួយ Thermostar Naturesse

— — — — —

+ +  THERMOSTAR – Cleanness for a lifetime!  + +

— — — — —