ការការពារដ៏ល្អឥតខ្ចោះដើម្បីបញ្ឈប់ភាពកខ្វក់ពីការស្អិត
វាពិតជាគ្មានការសង្ស័យនោះទេព្រោះអ្នកធ្លាប់ដឹងពីស្ថានភាពនេះរួចហើយគឺ៖ នៅពេលដែលអ្នកបានបញ្ចប់ការសម្អាតផ្ទះរបស់អ្នក មានកន្លែងខ្លះអ្នកអាចឃើញធូលី ស្នាមប្រេះ ឬសំណល់កំបោរ ក៏៏ដូចជាសារធាតុខ្លាញ់ផងដែរ។ យើងត្រូវរៀនរស់នៅជាមួយវាប៉ុន្តែមិនត្រូវនៅក្នុងស្ថានភាពបែបនេះរហូតនោះទេ។ ជាមួយនឹងទឹកថ្នាំសម្អាត PRO Seal ផ្ទះរបស់អ្នកនឹងរក្សាបាននូវភាពស្រស់ស្អាតបន្ទាប់ពី ការសម្អាតបានយូរ (ពីរបីថ្ងៃ) ។ ហើយចំនុចដ៏ល្អបំផុតនោះគឺប្រសិនបើអ្នកប្រើប្រាស់ជាប្រចាំនោះវានឹងធ្វើអោយការសម្អាតនៅពេលបន្ទាប់កាន់តែស្អាតនឹងងាយ ស្រួលបំផុត។ ហើយជាការពិតណាស់ដូចជាអ្វីដែលរំពឹងទុកនោះ PRO Seal គឺគ្មានសារធាតុគីមីនឹងធាតុពុលក្នុងការប្រើប្រាស់នោះទេ។
PRO Seal គឺជាសារធាតុការពារផ្ទៃគ្រប់ប្រភេទដ៏ល្អឥតខ្ចោះ។ វាមានប្រសិទ្ធិភាពសម្អាតផ្ទៃដែលតូចៗ (រន្ធ) ដោយប្រើប្រាស់ស៊ីលីកូនធម្មជាតិដែលមិនប៉ះពាល់ដល់បរិស្ថាននិងការពារកុំឱ្យកខ្វក់ឬបង្ករអោយមានសារធាតុកខ្វក់ថ្មីៗ។ ភាពកខ្វក់, ជាតិកំបោរ, ជាតិខាញ់និងស្នាមប្រឡាក់ដែល”ជាប់ស្អិត”ផ្សេងៗត្រូវបានការពារមិនអោយជ្រាបចូលកាន់តែជ្រៅនៃផ្ទៃហើយផ្ទៃទាំងអស់នឹងធ្វើការសម្អាតបានលឿន នឹងមានភាពងាយស្រួលដោយមិនបាច់ខំប្រឹងប្រែង ហើយផលិតផលនេះក៏នឹងកំចាត់មេរោគគ្រប់ប្រភេទបានផងដែរ។ មិនថាអ្នកកំពុងសម្អាតកញ្ចក់, ក្បឿង, សេរ៉ាមិច, ឈើ, ថ្ម ដែកអ៊ីណុកឬថ្នាំរថយន្តនោះទេ PRO Seal នឹង PRO Seal Glass នឹងផ្តល់អោយផ្ទៃទាំងអស់មានការថែទាំដ៏ល្អឥតខ្ចោះ។
ម៉ូលេគុលស៊ីលីកូនដែលមាននៅក្នុង PRO Seal វាជាប់ទៅនឹងសរសៃតូចៗនៃផ្ទៃដោយអេឡិចត្រូម៉ាញ៉េទិចដោយទោះជាយ៉ាងណាការបិទនោះគឺនៅតែធ្វើ អោយមានចរន្តដង្ហើម ដើម្បីផ្តល់នូវការការពារផ្ទៃស្ងួតនឹងរឹង។ នេះគឺធានាបានថាភាពកខ្វក់ ឬ ធាតុមិនស្អាតផ្សេងមិនអាចជ្រាបចូលបានទៀតទេ ក៏ដូចគ្នាផងដែរសំណល់គ្រប់ប្រភេទនឹងលែងជាប់នឹងផ្ទៃដែលបានសម្អាតផងដែរ។
គុណសម្បត្តិរបស់ PRO Seal:
- មិនមានការប្រមូលផ្តុំនៃភាពកខ្វក់
- ការការពារដ៏ល្អឥតខ្ចោះសមស្របតាមលក្ខខណ្ឌបរិស្ថាន (ប្រឆាំងនឹងការបំពុលបរិស្ថាន)
- ការសម្អាតតិច (មិនញឹកញាប់)
- ប្រសិទ្ធភាពក្នុងការសម្អាតខ្ពស់
- ការសម្អាតផ្ទៃដែលកខ្វក់ខ្លាំងបានយ៉ាងងាយស្រួល
- មានអនាម័យជាងមុន
- មិនប៉ះពាល់ដល់បរិស្ថាន
- មានប្រសិទ្ធភាពខ្ពស់
- សន្សំពេលវេលា
មុនពេលប្រើ Seal PRO សូមប្រាកដថាផ្ទៃរបស់វាស្អាតទាំងស្រុងហើយគ្មានជាតិខាញ់ឬជាតិគីមី។ ដើម្បីធានាបាននូវការការពារប្រកបដោយប្រសិទ្ធភាពជំហានដំបូងអ្នកត្រូវធ្វើការសម្អាតដោយចំហាយទឹកស្ងួតជាមុនសិន។ នេះធានាបានថា PRO Seal នឹងអាចជ្រាបចូលទៅក្នុងផ្ទៃបានយ៉ាងជ្រៅនឹងជាប់បានយូរ។
សមាសធាតុសំខាន់សម្រាប់ការសម្អាតបែបទំនើប
ការប្រើប្រាស់ PRO Seal ដើម្បីសម្អាតផ្ទៃ គឺជាដំណោះស្រាយដ៏ល្អបំផុតដែលមានភាពរហ័សនិងងាយស្រួលហើយភាពស្អា តគឺ មាន រយះពេលបានយូរ។ វាផ្តល់នូវការការពារដ៏ល្អបំផុតសម្រាប់ផ្ទៃទាំងអស់បន្ថែមលើការសម្អាតលឿននិងងាយស្រួលជាងមុន។ អ្នកនឹងទទួលបាននូវស្តង់ដារអនាម័យខ្ពស់ខណៈផ្ទៃនិងគ្រឿងសង្ហារឹម របស់អ្នកនឹងទទួលបានការពារដ៏ល្អប្រសើរនិងរក្សាតម្លៃរបស់វាបានយូរ។ អ្នកត្រូវបានរួមចំណែកយ៉ាងសំខាន់ចំពោះសុខមាលភាពក្នុងផ្ទះឬអាជីវកម្មរបស់អ្នក ហើយនិងការការពារបរិស្ថានផងដែរ។ ចំពោះការប្រើប្រាស់សារធាតុសម្អាតដ៏ទៃតែងតែធ្វើអោយមានសំណល់ជាតិគីមីពុលដែលអាចបង្កឱ្យមានជំងឺផ្សេងក៏ដូចជារលាកភ្នាសរំអិល ជំងឺផ្លូវដង្ហើមនិងបញ្ហារស្បែក កាកសំណល់បំពុកទឹកនិងកាកសំណល់ប្លាស្ទិកផងដែរ ។
PRO Seal របស់យើងអាចប្រើប្រាស់លើវត្ថុធាតុដើមរឹងទាំងអស់។ ម៉ូណូមើរិច (Monomeric) ស៊ីលីកូន Si ១៤ ត្រូវបានគេប្រើក្នុងស្រទាប់ស្តើង (១០-៩) ដែលមានន័យថាជំនួសឱ្យ“ការស្ទះ” រចនាសម្ព័ន្ធដូចរន្ធញើសនៅពេលអ្នកកំពុងសម្អាតផ្ទៃរចនាសម្ព័ន្ធផ្ទៃនឹងត្រូវបានរុំព័ទ្ធដោយម៉ូលេគុលស៊ីលីកុននោះ។ នេះមានន័យថាផ្ទៃនឹងរក្សាបាននូវលក្ខណៈដើមរបស់វា៖ ដូច្នេះ មិនរអិល មិនស្អិត និងរក្សាភាពរលោងក្នុងពេលជាមួយគ្នាយើងកំពុងធ្វើឱ្យមានអនាម័យផងដែរដោយសារមេរោគដែលបង្ករោគផ្សិតហើយបាក់តេរីនិងមេរោគផ្សេងៗគឺមិនអាចចូលទៅបង្កាត់ពូជបានដែលពួកវានឹងស្ងួត (ងាប់)នៅផ្ទៃខាងលើ។
— — — — —
+ + THERMOSTAR – Cleanness for a lifetime! + +
— — — — —