អ្នកនឹងមិនត្រូវការម៉ាស៊ីនសម្អាតចំហាយទឹកស្ងួតដទៃទៀតបន្ថែមនោះទេ!
ការទិញដ៏វៃឆ្លាតគឺការទិញប្រព័ន្ធសម្អាតចំហាយទឹកស្ងួត Thermostar ! ហើយអ្នកនឹងមិនចាំបាច់ក្នុងការទិញម៉ាស៊ីនចំហាយទឹកប្រភេពផ្សេងទៀតនោះទេដោយសន្សំសំចៃប្រាក់កាក់របស់អ្នកជាមួយការការពារបិរិស្ថានផងដែរ។
មិនថាវាជាប្រព័ន្ធ Avantgarde S4 ឬ Professional S4 ប្រព័ន្ធសម្អាតចំហាយទឹកស្ងួតThermostarគឺផលិតឡើងដើម្បីជីវិតរស់នៅ។
- ធុងទឹកកំដៅ (ដែកអ៊ីណុក) – (ការធានារយះពេល ១០ឆ្នាំ)
- កង្ហារដែលដាក់រួមគ្នាសម្រាប់ធ្វើអោយអេឡិចត្រូនិចត្រជាក់
- ប្រព័ន្ធកំណត់កំដៅដោយស្វ័យប្រវត្តិ (ការពង្រីកល្បើននៃសីតុណ្ណភាពកើនឡើងលឿនដែលធ្វើអោយកំណកកំបោរខាងក្នុងធ្លាក់ចុះ)
- ការកំណត់ប្រព័ន្ធអេឡិចត្រូនិចដោយខ្លួនឯង (ជាមួយនឹងបច្ចេកវិទ្យា True Temp សម្រាប់ចំហេះសីតុណ្ហភាពក្នុងការស្ទីមកើនឡើងឥតឈប់ឈរ)
ប្រព័ន្ធសម្អាតចំហាយទឹកស្ងួតThermostarគឺជាម៉ាស៊ីនសម្អាតចំហាយទឹកដែលមានបច្ចេកវិទ្យាលក្ខណះពាណិជ្ជកម្មប្រកបដោយវិជ្ជាជីវះ។ ដូចនេះអ្នកនឹងទទួលបានការសម្អាតបានស្អាតនៃបច្ចេកវិទ្យានេះនៅក្នុងគេហដ្ឋានរបស់អ្នកដែលវាមានទំហំតូចហើយងាយស្រួលចល័ត។ ការសម្អាតគឺមានភាពងាយស្រួលដោយត្រូវបានធ្វើឡើងទាំងស្រុងដោយចំហាយទឹកក្តៅដូចនេះវាធ្វើអោយអ្នកអាចសន្សំសំចៃលើភ្នាក់ងារសម្អាតដែលមានតម្លៃថ្លៃៗផងដែរ។
ជាមួយម៉ាស៊ីនសម្អាតចំហាយទឹកអ្នកអាចប្រើប្រាស់បានយូរអង្វែងក្នុងការសម្អាតបានគ្រប់ទីកន្លែងនៃគេហដ្ឋានរបស់អ្នកបានយ៉ាងស្អាត, ងាយស្រួលនឹងឆាប់រហ័ស។ ប្រសិនបើការប្រើប្រាស់ ពីរ បីឆ្នាំបន្ទាប់ហើយម៉ាស៊ីនរបស់អ្នកត្រូវធ្វើការជួសជុលភ្លាមៗតើអ្នកត្រូវធ្វើដូចម្តេច? វាមិនមានបញ្ហានោះទេ ! សូមអគុណចំពោះការធានា, ទោះបីជាអ្នកប្រើប្រាស់អស់រយះពេលច្រើនឆ្នាំក៏ដោយអ្នកនៅតែស្ថិតក្នុងការធានាដោយមិនចាំបាច់ក្នុងការចំណាយលើការទិញថ្មីឡើយ។
សម្រាប់ប្រយោជន៏នៃបិរិស្ថាន
ទោះបីជាយ៉ាងណាក៏ដោយជាមួយការទិញនូវប្រព័ន្ធសម្អាតចំហាយទឹកស្ងួតThermostarអ្នកដូចជាបានរួមចំណែកយ៉ាងមានតម្លៃក្នុងការការពារបរិស្ថានផងដែរ។ និយាយអោយស្រួសស្តាប់អំពីThermostar ការទិញម្តងបោះចោលម្តង (មានន័យថាប្រើបានមួយជីវិត) ជាមួយការសម្អាតប្រកបដោយអនាម័យដោយមិនត្រូវការសារធាតុគីមីឬឧបករណ៍សម្អាតអ្វីបន្ថែមឡើយ។
— — — — —
+ + THERMOSTAR – Cleanness for a lifetime! + +
— — — — —