ឯកសារយោង

ឧស្សាហកម្មអេឡិចត្រូនិក

  • – – – – – – – – –

អតិថិជនតែងតែរំពឹងពីផលិតផលណាដែលមានគុណភាពល្អជាមួយនឹងបច្ចេកវិទ្យាខ្ពស់ដូចនេះផលិតផលរបស់យើងត្រូវធានាអោយបាននូវគុណសម្បត្តិល្អអោយសមស្របតាម​តំរូវការរបស់អតិថិជន។ ជាមួយគំរោងនៃការផលិតរបស់ Thermostar គឺការសម្រេចអោយបាននូវកម្រិតនៃភាពស្អាតបានខ្ពស់បំផុតនឹងស្អាតបំផុតតាមប្រព័ន្ធកំដៅស្ងួតរបស់វា។

នេះជាសម្តីរបស់ Helmut Kroiss មកពី Hofkirchen, ប្រទេសអូទ្រីស

  • – – – – – – – – –

ខ្ញុំសូមធ្វើការបញ្ចេញមតិខ្លះៗអំពីម៉ាស៊ីន Thermostar នេះ។ ខ្ញុំពិតជាមានភាពរីករាយជាមួយការប្រើប្រាស់ម៉ាស៊ីននេះមែនទែន។ ដំបូងឡើយខ្ញុំពិតជានៅមានមន្ទិលសង្ស័យជាខ្លាំងនៅពេលធ្វើការជាវម៉ាស៊ីននេះពីព្រោះតម្លៃរបស់វាគឺថ្លៃតៃទោះបីជាយ៉ាងណាខ្ញុំបានរៀនអ្វីដែលថ្មី។ វាមានភាពងាយស្រួយក្នុងការប្រើប្រាស់ម៉ាស៊ីនសម្អាតដោយចំហាយទឹកនេះ។​ បុគ្គលិកផ្នែកសេវាកម្មម្នាក់របស់អ្នក​បានផ្តល់ពត៌មានទាំងអស់ជាមួយនឹងរបៀបប្រើប្រាស់ទាំងប៉ុន្មានដែលខ្ញុំអាចធ្វើបានជាមួយម៉ាស៊ីនមួយនេះ។ អ្វីផ្សេងទៀតដែលខ្ញុំចង់ដឹងអំពីម៉ាស៊ីនគឺវាមាននៅក្នុងសៀវភៅមគ្គុទេសន៏។ ផ្ទះរបស់យើងមានក្បឿងនឹងកម្រាលឥដ្ឋ ហើយទាំងពីរនេះគឺអាចសម្អាតបានយ៉ាងស្អាតជាមួយម៉ាស៊ីននេះហើយខ្ងុំក៏បានប្រើវាក្នុងការសម្អាតបង្អួចផងដែរ។ វាពិតជាសម្អាតបានស្អាតខ្លាំងណាស់ហើយវាចំណាយពេលវេលាតិច បន្ថែមពីនេះទៅទៀតអ្វីដែលពិសេសនោះការសម្អាតគឺមិនមានបន្ថែមសារធាតុគីមីអ្វីទាំងអស់មានតែជាមួយចំហាយទឹកតែប៉ុណ្ណោះ។ និយាយអោយខ្លីវាគឺជាម៉ាស៊ីនដែលល្អបំផុតជាមួយប្រសិទ្ធភាពខ្ពស់សមនឹងតម្លៃ។ ខ្ញុំសូមធ្វើការណែនាំវាទៅកាន់អ្នកទាំងអស់គ្នា។

សណ្ឋាគារនៅក្នុងKitzbühel, ប្រទេសអូទ្រីសAustria

  • – – – – – – – – –

អ្នកត្រូវយកខ្លួនរបស់អ្នកប្រៀបដូចទៅជាភ្ញៀវ(នៅពេលអ្នកបើកមុខជំនួញសណ្ឋាគារ), ការអនាម័យបន្ទប់របស់ភ្ញៀវ គឺជាអាទិភាពដាច់ខាតសម្រាប់យើងដែលត្រូវធ្វើ, ដូចនេះហើយប្រព័ន្ធសម្អាតដោយចំហាយទឹក​ Thermostar គឺជាឧបករណ៏សម្អាតដ៏ល្អបំផុតដែលអ្នកត្រូវតែគិតដល់។ ជាមួយឧបករណ៏នេះយើងអាចធ្វើការសម្អាតបន្ទប់បានលឿនហើយស្អាតបានគ្រប់ពេលដែលភ្ញៀវធ្វើការចាកចេញ (CheckOut)។ ភ្ញៀវថ្មីអាចទទួលបានបន្ទប់របស់ពួកគេបានលឿនដូចនេះពួកគេនឹងមានអារម្មណ៏ពេញចឹត្តជាមួយសេវាកម្មរបស់យើង ហើយយើងនឹងទទួលបានអារម្មណ៏ល្អផងដែរ។

ការសម្រេចចិត្តក្នុងការទិញម៉ាស៊ីនThermostar

  • – – – – – – – – –

របស់យើងត្រូវបានធ្វើឡើងដោយបទពិសោធន៏នឹងមតិវិជ្ជមានជាច្រើនពីអ្នកប្រើប្រាស់ផ្សេងៗទៀត។ យើងពិតជាមានការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងសមត្ថភាពក្នុងការសម្អាតរបស់ម៉ាស៊ីននេះ។ ការណែនាំនឹងបង្ហាត់បង្រៀនពីសំណាក់លោក Kurt Bürger ពិតជាល្អខ្លាំងណាស់។ ហើយហេតុផលផ្សេងទៀតដែលធ្វើអោយយើងសម្រេចចិត្តក្នុងការទិញវានោះគឺដោយសារលទ្ធភាពរបស់វាមកជំនួសឧបករណ៏ដ៏ទៃបានយ៉ាងល្អ។

Monika, ស្រ្តីមេផ្ទះ នឹងអ្នកជូតសម្អា

  • – – – – – – – – –

ជារៀងរាល់ថ្ងៃខ្ញុំធ្វើការជូតសម្អាតបន្ទប់ដែលមានផ្ទៃក្រឡាច្រើនជាង ២០០០ម៉ែត្រ ហើយខ្ញុំមានពេលវេលាតែប៉ុន្មានម៉ោងតែប៉ុណ្ណោះក្នុងការធ្វើកិច្ចការនេះ។ ដូចនេះប្រសិនបើមិនមាន Thermostar ទេខ្ញុំពិតជាមិនអាចអ្វីការសម្អាតបានទំហំដ៏លើសលំនេះទេ។

Reinigungssystem GmbH នៅទីក្រុង Zurich ប្រទេសស្វីស

  • – – – – – – – – –

ក្នុងនាមជាអ្នកជំនាញនៅក្នុងទីផ្សារម៉ាស៊ីនសម្អាត យើងពិតជាមានការកោតសរសើរចំពោះគុណភាពរបស់ម៉ាស៊ីនសម្អាតចំហាយទឹកThermostar ដែលជាម៉ាស៊ីនល្អឯកជាជាងម៉ាស៊ីនសម្អាតផ្សេងៗដែលមានក្នុងទីផ្សារបច្ចុប្បន្ននេះ។ធ្វើការរៀបរាប់ដោយ “Reinigungssystem”

Susi Erdmann ជើងឯកពិភពលោក

  • – – – – – – – – –

Susi Erdmann ជាជើងឯកពិភពលោកច្រើនដងលើកីឡាប្រភេទ Luger and bobsledder ហើយគាត់គឺមានមោទនះភាពជាខ្លាំងក្នុងនាមជាម្ចាស់របស់Thermostar។ នាងមានសេចក្តីរីករាយនៅពេលដែលបានឃើញពីសមត្ថភាពដ៏អស្ចារ្យនឹងភាពងាយស្រួលក្នុងការសម្អាតផ្ទះរបស់នាងជាមួយThermostar។

Michael Vassios មកពីទីក្រុងខឹឡូនប្រទេសអាល្លឺម៉ង់

  • – – – – – – – – –

កាលពី១០ឆ្នាំមុន,ក្នុងនាមខ្ញុំជាយុវជនម្នាក់ក្នុងជំនួញក្រុមហ៊ុនដឹកជញ្ជូនខ្ញុំបានធ្វើការបញ្ជារទិញម៉ាស៊ីនសម្អាតដោយចំហាយទឹកពីក្រុមហ៊ុន “Mercedes” ។ នៅពេលនោះ ខ្ញុំចង់ធ្វើការសម្អាតផ្ទះរបស់ខ្ញុំអោយមានភាពចែងចាំងនឹងរហ័សទាន់ចិត្តជាមួយប្រសិទ្ធភាពខ្ពស់ដែលអាចធ្វើទៅបាន។ ទោះបីជាយ៉ាងណាបទពិសោធន៏ដំបូងក្នុងការប្រើប្រាស់ម៉ាស៊ីនចំហាយទឹករបស់ខ្ញុំ គឺមិនមានភាពរីករាយបានយូរនោះទេដោយសារតែវាមានភាពសើមខ្លាំងហើយលទ្ធភាពនៃការសម្អាតរបស់វាគឺមិនទទួលបានលទ្ធផលដូចអ្វីដែលក្រុមហ៊ុនផលិតបានសន្យា . . . ( នៅ​មាន​ជា​បន្ត​ទៀត )

 

( បន្ទាប់ ) . . . មិនតែប៉ុណ្ណោះវាធ្វើអោយខូចផ្នែកខ្លះ នៃផ្ទះរបស់ខ្ញុំផងដែរ។ បន្ទាប់មកទៀតនៅពេលដែលខ្ញុំធ្វើការផ្លាស់ប្តូរទៅនៅផ្ទះដែលធំជាងមុនជាមួយភរិយារបស់ខ្ញុំ កាលពីប្រាំមួយឆ្នាំមុនយើងបាន ធ្វើការជាវនូវម៉ាស៊ីនសម្អាតបែបចំហាយទឹក ដែលមានតម្លៃថ្លៃជាងមុនពីក្រុមហ៊ុនផ្សេងទៀតជាមួយប្រព័ន្ធ (Two-Chamber) ហើយមានថាមពលខ្លាំងជាងមុនបន្តិច, នៅពេលនោះវាគឺជាម៉ាស៊ីន ដែលមានឥទ្ធិពលបំផុត ដែលមាននៅ លើទីផ្សារម៉ាស៊ីនសម្អាត។ ម៉ាស៊ីននេះផងដែរគឺវាមានសភាពសើមខ្លាំងនៅពេលប្រើប្រាស់វាប្រៀបដូចជាយើងបាញ់ទឹកដាក់លើខោរអាវអោយសើមខ្លាំងមុននឹងយើងធ្វើការអ៊ុតវាអញ្ចឹងដែរ។ នេះជាហេតុធ្វើអោយ យើងធ្វើការឈប់ប្រើប្រាស់ម៉ាស៊ីននោះហើយទុកវាចោល។ ថ្មីៗនេះនៅពេលដែលខ្ញុំប្រើប្រាស់អីនធឺណេតខ្ញុំបានប្រទះឃើញពត៌មានអំពី Thermostar ដែលមាននៅលើទីផ្សារ រយះពេលពីរឆ្នាំមកហើយ។ ដោយលក្ខណះសម្បត្តិរបស់ Thermostar គឺម៉ាស៊ីនសម្អាតដោយប្រព័ន្ធចំហាយទឹកស្ងួតបានធ្វើអោយខ្ញុំចាប់អារម្មណ៏ជាខ្លាំងដូចនេះខ្ញុំបានធ្វើការទិញវា។ តាំងពីការចាប់ផ្តើមខ្ញុំបានប្រាប់ទៅភ្នាក់ងារ Thermostar លោក Heczko​ ថាវាពិតជាមានភាពលំបាកក្នុងការបញ្ចុះបញ្ចូលខ្ញុំអោយជាវម៉ាស៊ីន Thermostar នេះពីព្រោះដោយសារតែខ្ញុំ បានគិតពីផលអវិជ្ជមាន ជាច្រើនជាមួយនឹងបទពិសោធន៏ដែលខ្ញុំធ្លាប់ទទួលបានកន្លងមកជាមួយនឹងម៉ាស៊ីនសម្អាតបែបសម្ងួតនេះ។ ពួកគេបានយកម៉ាស៊ីនចាស់របស់ខ្ញុំមកធ្វើការប្រៀបធៀបជាមួយនឹងម៉ាស៊ីនសម្អាត បែបចំហាយទឹកស្ងួត Thermostar នេះ, ហើយជាលទ្ធផលបន្ទាប់ពីការសម្អាតនៅពេលដែលខ្ញុំយកដៃរបស់ខ្ញុំទៅប៉ះនៅកន្លែងដែលសម្អាតហើយនោះឃើញថាម៉ាស៊ីនសម្អាតចំហាយទឹកចាស់របស់ខ្ញុំគឺវាសើមមែនទែន តែកន្លែង ដែលសម្អាតដោយ Thermostar គឺផ្ទៃរបស់វាមានភាពស្អាតហើយស្ងួតល្អ។ ដូចអ្វីដែល លោក Heczko បានរៀបរាប់ពន្យល់ជាច្រើននៅក្នុងពេលធ្វើបទបង្ហាញ របស់គាត់ថា ម៉ាស៊ីនសម្អាតបែបចំហាយទឹកស្ងួតគឺមានទឹកចំនួន ៥ភាគរយ ហើយក្រៅពីនោះគឺវាជាខ្យល់ប៉ុណ្ណោះ។ Thermostar គឺមានថាមពលពិសេសក្នុងការសម្អាត ជាមួយ នឹងសម្ពាធរបស់សីតុណ្ហភាពនៃចំហាយទឹកខ្លាំង។ ដោយសារតែមានភាពងាយស្រួលក្នុងការសម្អាត Thermostar បានជម្រុញទឹកចិត្តរបស់ខ្ញុំអោយធ្វើការសម្អាតគ្រប់ទីកន្លែងទាំងអស់។ ជាឧទាហរណ៏ មុនពេលមានម៉ាស៊ីនThermostar យើងមិនអាចធ្វើការសម្អាតកម្រាលឥដ្ឋដោយម៉ាស៊ីនចំហាយទឹកនោះទេពីព្រោះក្រណាត់វាក្លាយទៅជាសើមខ្លាំងក្នុងរយះពេល២-៣នាទីប៉ុណ្ណោះហើយវាជាហេតុ ធ្វើអោយការ៉ូឈើក្លាយទៅជាសើមផងដែរ។ នោះហើយជាមូលហេតុដែលខ្ញុំភ្ញាក់ផ្អើលនៅពេលឃើញកម្រាលឥដ្ឋមិនមានសូម្បីតែសំណើមជាមួយនឹងការសម្អាតជាមួយ Thermostar – វាមិនអាចស្ងួត ជាងនេះទេនៅពេលសម្អាត។ Thermostar បានបំពេញការរំពឹងទុករបស់ខ្ញុំទាំងអស់ក៏ដូចជាក្នុងការអ៊ុតសម្លៀកបំពាក់ផងដែរ។ មិនត្រឹមតែជាការអ៊ុតសម្លៀកបំពាក់ ធម្មតាបាននោះទេ យើងអាចឃើញថាThermostarគឺជាឧបករណ៏អ៊ុតស្ងូតយ៉ាងជំនាញផងដែរទោះបីជាកំដៅក្តៅខ្លាំងតែវាមិនមានទឹកហៀរចេញពីដែកអ៊ុតឡើយ។ អ្វីដែលគួរអោយចាប់អារម្មណ៏បំផុតក្នុងពេលធ្វើបទបង្ហាញគឺ ចំហាយរបស់វាចូលទៅសព្វក្នុងរន្ធ, ប្រសិនបើខ្ញុំធ្វើការសាកល្បងបទពិសោធន៏នេះជាមួយម៉ាស៊ីនសម្អាតដោយចំហាយទឹកចាស់របស់ខ្ញុំច្បាស់ជាមិនបានសព្វនោះទេដោយវាមានចំហាយខ្លីៗ។ នៅកន្លែង ដែលពិបានក្នុងការសម្អាតវាមិនមែនជាបញ្ហាររបស់ Thermostar ឡើយ។​ នេះមិនមែនជាចង្ងល់នោះឡើយថាហេតុអ្វីបានជាយើងធ្វើការទិញនូវម៉ាស៊ីនសម្អាតបែបចំហាយទឹកម្តងទៀតនោះ ហើយ ក្រោយពេលប្រើប្រាស់Thermostar រយះពេល១៤ថ្ងៃបានអោយខ្ញុំឃើញថាសមត្ថភាពរបស់វាគឺពិតជាអស្ចារ្យលើសគេហើយមានតែមួយ។ ជាមួយនឹង Thermostar ធ្វើអោយខ្ញុំ មានអារម្មណ៏ ថាខ្ញុំបានរកឃើញពីអ្វីដែលខ្ញុំខំ​ប្រឹងស្វែងរកក្នុងរយះពេល១០ឆ្នាំមកនេះ។ ហើយលើសពីនេះទៅទៀត Thermostar បានផ្តល់ជូនការធានាជួសជុលពេញមួយជីវិត។

+ + THERMOSTAR – Cleanness for a lifetime + +